ព័ត៌មានជាតិ

អរគុណកូនក្មួយនៅម៉ាឡេស៊ីដែលយោគយល់ដល់វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា

មកទល់ថ្ងៃនេះ កម្ពុជានិងពិភពលោកកំពុងសកម្មនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ។ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះនៅឡើយទេ។ រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង២០០ នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជាកាលពីពេលថ្មីៗក្នុងពេលដែលដែលប្រទេសយើងកំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ។ ប៉ុន្តែនៅពេលនេះបម្រាមការធ្វើដំណើរក្នុងប្រទេសក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយកូនក្មួយពលករខ្មែរជាង២០០នាក់អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលាអោយខាងអាជ្ញាធរម៉ាឡេស៉ីគេធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថាកូនក្មួយគ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ-១៩ ។ យើងទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ-១៩ នេះ គឺងាយឆ្លងខ្លាំងណាស់។ សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញបានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាលនៅទីនោះសិនរហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។ ចំពោះកូនក្មួយដែលនឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅតាមផ្ទះផងដែរ៕

ព័ត៌មានជាតិ

យកម៉ូទ័រទៅបូមទឹកនៅមាត់ទន្លេក្រោយផ្ទះបណ្ដាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ខណៈពេលបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ

(ខេត្តកណ្តាល)៖នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ មានករណីឆក់ចរន្តអគ្គីសនីបណ្តាលឲ្យបុរសម្នាក់ស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅចំណុចមាត់ទន្លេក្រោយផ្ទះជនរងគ្រោះ ភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុក ពញាឮ ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សៀង ភារម្យ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានឆក់ចរន្តអគ្គិសនីម៉ូទ័របូមទឹកបណ្ដាលឲ្យស្លាប់ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំពោះវត្ថុតាងមាន៖ម៉ូទ័របូមទឹកម៉ាកដាយយ៉ូ(DAIYO)ជាប្រភេទម៉ូទ័រទម្លាក់ក្នុងទឹកចំនួន០១។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចដដែលបានបន្តឲ្យដឹងទៀតថាតាមការបំភ្លឺរបស់ឈ្មោះ លួន ចាន់ ភេទស្រី អាយុ ២៩ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានបំភ្លឺថា៖មុនពេលកើតហេតុជនរងគ្រោះបានយកម៉ូទ័របូមទឹកពីផ្ទះទៅមាត់ទន្លេក្រោយផ្ទះដើម្បីបូមទឹកយកមកប្រើប្រាស់ពេលរៀបចំរួចក៏បានបូមទឹកដាក់ពាងនៅមុខផ្ទះដោយឃើញទឹកមានសភាពល្អក់ពេកជនរងគ្រោះក៏បានប្រាប់ប្រពន្ធថាទឹកល្អក់ណាស់ប្រើមិនកើតទេ ខ្ញុំចុះទៅកន្លែងដាក់ម៉ូទ័របូមម្ដងទៀតដើម្បីយកម៉ូទ័រដាក់កន្លែងជ្រៅ។ តាមប្រភពដដែលបានបន្តទៀតថាលុះដល់វេលាម៉ោងកើតហេតុខាងលើដោយបាត់ប្ដីយូរពេកបានដើររកមើលតែរកពុំឃើញក៏នាំគ្នាចុះទៅមាត់ទន្លេកន្លែងកើតហេតុក៏បានឃើញជនរងគ្រោះឆក់ចរន្តអគ្គីសនីជាប់ជាមួយម៉ូទ័របូមទឹក ហើយបានស្រែកហៅក្រុមគ្រួសារនិងអ្នកជិតខាងឲ្យជួយជនរងគ្រោះភ្លាមនោះក្រុមគ្រួសាររបស់ជនរងគ្រោះបានយកឡានផ្ទាល់ខ្លួនដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្នំពេញ តែដឹកបានពាក់កណ្ដាលផ្លូវជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅ និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន។ ក្រោយមកកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកតាទែន ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ឃើញថា៖សាកសព មានស្នាមឆក់រលាត់ស្បែក នៅលើគល់ម្រាមចង្អុលដៃខាងឆ្វេង ប្រវែង០៣សង់ទីម៉ែត្រ។និងមិនមានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាសាកសពស្លាប់ដោយសារឆក់ចរន្តអគ្គីសនីពិតប្រាកដមែននិងបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាតិ

អាសូរណាស់យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនអត់មើលមុខបុករ៉ឹម៉កម៉ីតូស្លាប់នៅហ្នឹងកន្លែងកើតហេតុគួរអោយអាណោចអាធ័ម

(ខេត្តកណ្តាល)៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូសណ្តោងរ៉ឺមកដឹកបន្លែបណ្តាលឲ្យស្លាប់យុវជនម្នាក់នីហ្នឹងកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣:២០នាទី នៅផ្លូវលេខ១១០ ចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។​ តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ១២៥ ពណ៌ខ្មៅ ប្រភេទស្រី សេរីឆ្នាំ២០០៨ ពាក់ផ្លាក លេខ ភ្នំពេញ ១X-៣៣៥១ បើកបរដោយឈ្មោះ ពុក វ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីភ្នំពេញទៅស្រុកស្អាង តាមផ្លូវលេខ១១០ ដោយមានល្បឿនលឿង។​ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយរុឺម៉កម៉ូតូដឹកបន្លែ ដែលបើកបរដោយឈ្មោះ ឌឿន ដា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសុីឈ្នួលដឹកបន្លែអោយគេ មានទីលំនៅភូមិលេខ៤ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលបើកបរទិសដៅពីស្រុកស្អាងទៅភ្នំពេញ(ទិសដៅផ្ទុយគ្នា)បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុឯអ្នកបើកបររុឺម៉ក(រត់គេចខ្លួន)។ […]

ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបក្ខពួកក្រុមចោរឆក់ខ្សែ(ក)ពីជនរងគ្រោះរហូតដួលម៉ូតូស្លាប់កាលពីកន្លះខែមុន

(ភ្នំពេញ)៖ យ៉ាងហោចណាស់ជនសង្ស័យក្នុងចំណោមបក្ខពួក៤នាក់ ដែលធ្វើសកម្មភាពឆក់ខ្សែ(ក)ជនរងគ្រោះ បណ្តាលអោយដួលម៉ូតូស្លាប់ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០កន្លងទៅ ពេលនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ស្រាវជ្រាវធ្វើការចាប់ខ្លួនបានហើយ ខណៈបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១៨:០០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានការដឹកនាំកម្លាំងដោយលោក ឧត្តមសេនីយ៍ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ។ ជនសង្ស័យឃាត់ខ្លួនមាន៖ ទី១•ឈ្មោះ ឡាយ ពេជ្របញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលទូរសព្ទ ស្នាក់នៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ទី២•ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌមានជ័យ។ ទី៣•ឈ្មោះ ស៊ុន ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបុរីពិភពថ្មី ខណ្ឌឬស្សីកែវ។ ទី៤•ឈ្មោះ ធារ៉ា ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ […]

ព័ត៌មានជាតិ

ភ្ញាក់ផ្អើលប្រទះឃើញសពនារីម្នាក់ស្លាប់អណ្ដែតទឹកសង្ស័យករណីឃាតកម្ម

(ភ្នំពេញ)៖គេប្រទះឃើញសពនារីម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ អណ្តែតទឹកលើច្រាំងទន្លេសាប ដោយមានសភាពហើមស្អុយទៅហើយ និងមានស្នាមចាក់ដោយកាំបិតពីរកន្លែងត្រង់ពោះ ដោយជនសង្ស័យមិនស្គាល់មុខធ្វើការចាក់សម្លាប់ទៅលើនារីរងគ្រោះ។ នៅក្នុងករណីដែលប្រទះឃើញសពនារីរងគ្រោះដោយជនមិនស្គាល់មុខធ្វើឃាតនេះ មានទីតាំងនៅជិតសណ្ឋាគារ សុខា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នាវេលាម៉ោង១០:២០នាទីព្រឹក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បង្ករមានការផ្ញាក់ផ្អើលយ៉ាងខ្លាំងនៅកន្លែងកើតហេតុ។ ក្នុងហេតុការណ៍នេះដែល សពនារីរងគ្រោះនៅពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយនៅជាប់នៅនឹងខ្លួនសាកសពគឺប្រទះឃើញដង្កៀប ពណ៌ផ្កាឈូក ១ នៅលើសក់ ហើយនៅលើពោះ ឃើញមានស្នាមចាក់២កន្លែង។បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានអង្គរជ័យថា នៅមុនពេលកើតហេតុប្រជានេសាទបានចុះពីលើទូកបម្រុងរកផ្លូវដើរឡើងច្រាំង ក៏ស្រាប់តែធុំក្លិនស្អុយ ហើយក៏ពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្ដងទៅ ឥឡូវនេះសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ រួចក៏បានបញ្ជូនទៅតម្កល់ទុកនៅវត្តឬស្សីសាញ់ដើម្បីរង់ចាំសាច់ញាតិនិងបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។

ព័ត៌មានជាតិ

នគរបាលស្រុកថ្មគោលចាប់ខ្លួនបុរសម្នាក់តាមដីការបស់ចៅក្រមសាលាដំបូងខេត្ត​បាត់ដំបង ព្រមទាំងអាវុធខ្លីមួយដើមផង

(ខេត្តបាត់ដំបង)៖នៅព្រឹកថ្ងៃ​ អាទិត្យ​ ៥​កេីត​ ខែ​ ពិសាខ​ ឆ្នាំជូត ទោស័ក ព.ស.​២៥៦៣​ ត្រូវនឹងថ្ងៃទី២៦​ ខែមេសា ឆ្នាំ២០២០​ វេ​លាម៉ោង១០និង៣០​នាទី អនុវត្តតាមមតិដឹកនាំជាប្រចាំរបស់ឯកឧត្តម​ ឧត្តម​សេនី​យ៍​ទោ​ អ៊ុច​ សុ​ខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បង​និងអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១២៧ ចុះថ្ងៃទី២៧ ខែ​កុម្ភៈ​ ឆ្នាំ ២០២០របស់លោក​ ​អ៉ី​ សុវណ្ណ​ ចៅក្រមស៊េីបសួរនៃ​សាលាដំបូងខេត្តបា​ត់​ដំបង​ នគរបាលស្រុកថ្មគោល ដែលមានលោក​វរសេនីយ៍ឯក​ ផង់​ សុភាព​ ជាអធិការនរបាលស្រុក​ ដឹកនាំកម្លាំងផ្នែកជំនាញឲ្យមានការនាំខ្លួនជនត្រូវចោទឈ្មោះ មាន វុទ្ធី ភេទប្រុស អាយុ​៣៨ឆ្នាំ នៅភូមិច្រ​នៀង ឃុំគោកឃ្មុំ ស្រុកថ្មគោ​ល​​ ខេត្តបាត់ដំបង​ ពីបទ:ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តិកាលពីថ្ងៃទី​២០​ ខែ​មករា​ ឆ្នាំ​២០២០​ នៅឃុំគោកឃ្មុំ​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​។ នៅពេលសមត្ថកិច្ចនាំខ្លួនជនសង្ស័យពេលនេះបានដកហូតវត្ថុតាងនៅជាប់ខ្លួនមាន៖ ១-អាវុធខ្លីម៉ាកអាឡូចំនួន០១ដើម គ្រាប់ចំនួន​០២​គ្រាប់​ សំបកគ្រាប់កាំភ្លេីងចំនួន០២សំបក ២-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌ចំនួន០១ថង់តូចសង្ស័យមានសាធាតុញៀនមេតំ​ហ្វេតាមីន​ ម៉ាទឹកកកICE ៣-សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន ៤-ទូរស័ព្ទដៃចំនួន០១គ្រឿង ៥-ម៉ូត០១គ្រឿង។ ពេលនេះនគរបាលស្រុកកំពុងសាកសួរស្រាវជ្រាវ​រឿងអាវុធខ្លីនិងគ្រឿងញៀន និងបាន​រៀបចំបញ្ជូនជនសង័្សយរូបនេះនិងវត្ថុតាងថ្មីមកកាន់ការិ​យា​ល័យជំនាញនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបងដេីម្បីអនុវត្តបន្តតាមនីតិវិធី៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្ដកណ្ដាលដឹកនាំកម្លាំងចុះពិនិត្យតាមបន្ទាត់ព្រំដែនប៉ុស្ដិ៍ដំបូកចែវដើរចម្ងាយ១០គីឡូម៉ែត

(ខេត្តកណ្ដាល)៖នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល ដឹកនាំលោកស្នងការរង ,មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥ ,លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ដំបូកចែវជាច្រើនរូប ចុះពិនិត្យតាមបន្ទាត់ព្រំដែនដោយថ្មើរជើងពីគោលដៅបាកដាយ និងគោលដៅចំការចេក ដែលជាចំណុះឲ្យប៉ុស្ដិ៍ដំបូកចែវ មានប្រវែង៤៧០០ម៉ែត្រ ដើម្បីសំដៅធ្វើយ៉ាងណា នៅក្នុងតំបន់សមិនមានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗពីភាគីខាងវៀតណាមចូលក្នុងទឹកដីខ្មែរបានឡើយ ។ បន្ទាត់ព្រំដែនដំបូងចែវមានប្រវែង៤៧០០គីឡូម៉ែត្រ ធ្វើដំណើរថ្មើរជើងទាំងទៅទាំងមកប្រវែងជិត១០គីឡូម៉ែត្រ ។ ការចុះពិនិត្យតាមបណ្ដោយព្រំដែននេះ ឃើញថាមានតង់ដែលទានហានវៀតណាមសាងសង់បណ្ដុះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ នៅពេលដំណើរពិនិត្យនោះដែរ លោកស្នងការក៏បានឲ្យភាគីខាងវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយពីបន្ទាត់សក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ខាងភាគីវៀតណាមបានសាងសង់តង់ចំនួន៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ស ក៏កម្លាំងប្រាប់ទៅខាងវៀតណាមរុះរើ និងដកថយក្រោយឲ្យបានឆ្ងាយពីបន្ទាត់ព្រំដែនជាតំបន់ស ។ សុំបញ្ជាក់ថា ប៉ុស្ដិ៍ព្រំដែនដំបូកចែវមានគោលដៅ២ប៉ុស្ដិ៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងរក្សាសន្ដិសុខ ស្ថេរភាព និងទប់ស្កាត់បង្ការ បទល្មើសតាមបន្ទាត់ព្រំដែន ។ បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការ ក៏បានជម្រុញឲ្យលោកមេបញ្ជាការលេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍តាមបន្ទាត់ព្រំដែនដើរល្បាតជាប្រចាំ តាមបន្ទាត់ព្រំដែនជាតំបន់ស ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របីមកចងនៅតំបន់សនោះ ។ ជាមួយគ្នានោះដែរ លោកស្នងការ ក៏បានឧបត្ថម្ភដល់ប៉ុស្ដិ៍គោលដៅក្នុងមួយប៉ុស្ដិ៍ទទួលបាន១លានរៀលផងដែរ ៕

ព័ត៌មានជាតិ

កុកភ្លេចជុង ពាក់ព័ន្ធករណីប្អូនថ្លៃបាញ់បងថ្លៃ០៣គ្រាប់ រត់គេចខ្លួនជិត២ខែ ត្រូវអស់លក្ខណ៍ ហើយបន្ថែមបទល្មើសមួយទៀត

នំពេញ)៖នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅកាន់តុលាការដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធករណីហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស(ប្រើអាវុធខ្លីបាញ់បងថ្លៃឲ្យរបួសធ្ងន់) និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ បានបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១៤និង៤០នាទីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រួចរត់គេចខ្លួនបាត់ជិត០២ខែ ត្រូវបានកម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ រកឃើញតម្រុយ កំពុងលាក់ខ្លួន នៅខេត្តកោះកុង ទើបអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅសហការណ៍ជាមួយ អាវុធហត្ថ ស្រុកស្រែអំបិល ខេត្តកោះកុង ធ្វើការឃាត់ខ្លួនបានតែម្តង។ ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុរូបខ្លួននិងប្រពន្ធ បានទំនាស់ពាក្យសម្ដីជាមួយគ្នា នៅផ្ទះជួលចំណុចកើតហេតុ ខណៈពេលនោះ ស្រាប់តែម្តាយក្មេក របស់ខ្លួន បានចេញមុខអន្តរាគមន៍ ហើយធ្វើការជេរមកលើរូបខ្លួនយ៉ាងខ្លាំង បន្ទាប់មកបងថ្លៃរបស់ខ្លួន ឈ្មោះ ប៊ុត តុលា ភេទប្រុស បានមកស្ដីបន្ទោសខ្លួនបន្ថែមទៀត និងមានបំណង នាំម្តាយក្មេក ប្រពន្ធ […]

ព័ត៌មានជាតិ

កាន់តែឆាប់រហ័ស កាន់តែងាយស្រួល សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ២៤ម៉/២៤ម៉ ដេីម្បីធ្វេីការទំនាក់ទំនង នៅពេលគាត់ជួបបញ្ហាផ្សេងៗ

មានទាំងលេខទូរស័ព្ទ លោក លោកស្រី ស្នងការរងទទួលដឹកនាំខណ្ឌទាំង ១៤ – លោកអធិការនគរបាលខណ្ឌទាំង ១៤ និងលេខទូរស័ព្ទលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ។ ក្រៅពីនោះប្រជាពលរដ្ឋក៏អាចចូលខំមិនផ្ទាល់ក្នុងផេកឯកឧត្តម ស ថេត ក៏ដូចជាផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រោះមានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមដានជាប្រចាំ ដេីម្បីឆ្លេីយតប ដោះស្រាយ និងមានវិធានការភ្លាមៗជូនប្រជាពលរដ្ឋ។ ស្នងការនគរបាលរាជធានីភ្នំពេញ ពេញចិត្តនឹងបម្រេីប្រជាពលរដ្ឋដោយក្តីរីករាយ។ សំណួរ មេរៀនទី៤ ចក្រភពអង្គរ

ព័ត៌មានជាតិ

បាញ់មិនញញើតដៃ មន្ត្រីយោធាស័ក្តិ៤ម្នាក់ បាញ់សម្លាប់ប្រពន្ធ រួចហៅសមត្ថកិច្ចមកឃាត់ខ្លួនគាត់

(ខេត្តកណ្តាល)៖តាមសេចក្តីរាយការណ៍បានឲ្យដឹងថាមន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់ បានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន រួចហើយដឹកសពពីភ្នំពេញ រហូតដល់ខេត្តកណ្តាល ហើយហៅសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង ដោយមិនបានរត់គេចនោះឡើយ។ ស្នងការនគរបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថាហេតុការណ៍ឃាតកម្មស្វាមីបាញ់សម្លាប់ភរិយានេះ បានកើតឡើងនៅម៉ោងប្រមាណ៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ។លោកស្នងការបានបន្តថា ហេតុការណ៍ឃាតកម្ម បានកើតឡើងនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក្រោយពេលបាញ់សម្លាប់ភរិយានៅក្នុងរថយន្តហើយនោះ បុរសជាប្តីបានដឹកសពភរិយាពីកន្លែងកើតហេតុ ទៅកាន់ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ពេលទៅដល់ចំណុចនេះ បានទូរស័ព្ទប្រាប់សមត្ថកិច្ចឱ្យមកឃាត់ខ្លួនតែម្តង។ សង្ស័យជាឃាតកមានឈ្មោះ គឹម សារី អាយុ ៥៨ឆ្នាំ ជាមន្ត្រីយោធា នៃក្រសួងការពារជាតិ។ រីឯជនរងគ្រោះជាភរិយាមាន ឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត មិនទាន់បញ្ជាក់ពីមូលហេតុនាំឱ្យមានការបាញ់សម្លាប់នេះឡើយ។ តែប្រភពបានអះអាងថា មុនពេលកើតហេតុ មានការជជែកគ្នា ដែលអាចកើតពីការអន់ចិត្តរឿងប្រច័ណ្ឌ ហើយប្រពន្ធប្រតាយប្រតប់ ប៉ៈកាំភ្លើងដែលបញ្ចូលគ្រាប់រួច ក៏បណ្តាលឱ្យផ្ទុះត្រូវស្លាប់តែម្តង។