ព័ត៌មានជាតិ

គណ:បញ្ជាការឯកភាពខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ប្រមូលសំរាម និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ

នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៧:០០ នាទី ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម÷ ១/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី […]

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញនិងមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យការកាយប្រឡាយបើកមុខទឹក

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ០៣កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងែទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញចុះពិនិត្យការកាយប្រឡាយបើកមុខទឹកក្នុងភូមិសាស្រ្តខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ។ ចំពោះភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង ជាដំណោះស្រាយជំហានដំបូងឯកឧត្ដមអភិបាលរាជធានីភំ្នពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដាក់រថយន្តបូមទឹកចេញពីតំបន់នេះ៕

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញនិងមន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យការកាយប្រឡាយបើកមុខទឹក

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ០៣កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងែទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្ដីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្រ្ដីរាជការរដ្ឋបាលរាជធានីភំ្នពេញចុះពិនិត្យការកាយប្រឡាយបើកមុខទឹកក្នុងភូមិសាស្រ្តខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ។ ចំពោះភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង ជាដំណោះស្រាយជំហានដំបូងឯកឧត្ដមអភិបាលរាជធានីភំ្នពេញ បានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដាក់រថយន្តបូមទឹកចេញពីតំបន់នេះ៕

ព័ត៌មានជាតិ

#លិខិតថ្លែងអំណរគុណ ថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមថ្លែងអំណរគុណ ជូនចំពោះលោកនាយកក្រុមហ៊ុន តំបន់សេដ្ឋកិច្ចឧស្សាហកម្ម «ជីន យ៊ុន » ដែលបានឧបត្ថម្ភ សម្ភារ និងថវិកា សម្រាប់ជួយសម្រាលផលវិបាក ដោយសារទឹកជំនន់ កើតចេញពីគ្រោះធម្មជាតិ នាពេលបច្ចុប្បន្ន ជូនដល់ស្នងកាដ្ឋាននគរបាលខេត្តកណ្តាល រួមមាន៖ ១-ទឹកបរិសុទ្ធវីតាល់ ចំនួន១០កេស ,២-មីម៉ាម៉ានិងមីជាតិ ចំនួន៤២កេស ៣-ទឹកផ្លែឈើ ចំនួន១០កេស ៤-ត្រីខកំប៉ុង ចំនួន០៥កេសធំ ៥-ទឹកស៊ីអុីវ ចំនួន១៥យួរ ៦-ទឹកត្រី ចំនួន១៥យួរ។

សូមប្រសិទ្ធពរជ័យជូនដល់លោកនាយកក្រុមហ៊ុន តំបន់សេដ្ឋកិច្ចឧស្សាហកម្ម «ជីន យ៊ុន» ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែសុភមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តចូលរួមគ្រប់សកម្មភាពបម្រើពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់!

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម ជួយលើកដាក់លីសែងនិងរៀបចំ អំណោយ របស់សប្បុរសជន ដែលយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន១,៤៥០គ្រួសារ ដែលជម្លៀសខ្លួនមកកាន់ទីទួលសុវត្ថិភាព។ បន្ទាប់ពីបានជួយរៀបចំអំណោយរបស់សប្បុរសជនរួចហើយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចល័តបន្តទៅកាន់ទីតាំងផ្សេងមួយទៀត ដើម្បីជួយរៀបចំនិងដឹកជញ្ជូនសម្ភារៈ និងពលរដ្ឋ មួយចំនួន ត្រឡប់ទៅកាន់ផ្ទះពួកគាត់វិញ ចំពោះផ្ទះណាដែលអាចចូលនៅបានជាបណ្តើរៗ។ #PhnomPenhGRK

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ស សំបូរធន ទទួលជួបពិភាក្សាការងារជាមួយប្រធាន​គម្រោងសហប្រតិបត្តិការបារាំង

(ភ្នំពេញ)៖ នៅព្រឹកចន្ទ​ ទី១៩ ខែតុលា ឆ្នាំ២០២០ ដោយទទួលបានការ​អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​ លោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជ​អាវុធហត្ថលើផ្ទៃប្រទេស លោក​ ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួប​ពិភាក្សាការងារជាមួយ​ លោក​ វរសេនីយ៍ត្រី វាំងសង់ ម៉ារ៉េសស្កូ ប្រធានគម្រោងសហប្រតិបត្តិការបារាំង (Monsieur le commandant Vincent MARESCAUX, chef de projet de la coopération française)។

ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលបានអំណោយអង្ករ និងគ្រឿងបរិភោគ ឧបភោគមួយចំនួនពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា​ ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានឧបត្ថម អង្ករ ៣០តោន មី ៦០០កេស ទឹកសុទ្ធ ២០០កេស ដល់ខេត្តបន្ទាយមានជ័យ សម្រាប់យកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងប៉ះពាល់ដោយសារទឹកជំនន់។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត តំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី បានឧបត្ថម អង្ករ ៣០តោន មី ៦០០កេស ទឹកសុទ្ធ ២០០កេស ដើម្បីផ្តល់ជូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុំ រាត្រី សូមគោរពជូនពរសម្តេចទាំងទ្វេ ព្រមទាំងបុត្រាបុត្រី ទទួលបានសុខភាពល្អ អាយុ យឺនយូរជាម្លប់ដល់កូនចៅយូរអង្វែង៕

ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រទេសជាតិមានសុខសន្តិភាព ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនា

(ខេត្តកណ្តាល)៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាកិត្តិយសក្នុងពិធីដង្ហែរអង្គឋិនទានទៅកាន់ វត្តវិហារសំណរ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលបានផ្តួចផ្តើមគំនិតឡើងដោយមហាឧបាសិកា តាំង បាក់សៀង លោកឧកញ៉ា ផែរ ហុកឈួន និងជំទាវឧកញ៉ា អ៉ឹង ស៉ីស្រ៊ន ព្រមទាំងក្រុមគ្រួសារ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទពីរាជធានីភ្នំពេញ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាដង្ហែរអង្គកឋិនទាន នាព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ កម្មវិធីបុណ្យមានរយៈពេល ២ថ្ងៃ គឺ៖ ថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានរៀបចំពិធីក្រុងពាលី សូត្រមន្ត នមស្សការ […]

ព័ត៌មានជាតិ

ប្រធានរដ្ឋសភានៃសាធារណកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាដើមខែវិច្ឆិកាខាងមុខនេះ

(ភ្នំពេញ)៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានទទួលជួប ឯកឧត្តម ប៉ាក់ ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េទើបតែងតំាងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។ ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូន អំពីដំណើរទស្សនកិច្ច របស់ឯកឧត្តម Park Byeong-seug ប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណង ពង្រឹង ពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែល្អប្រសើរខ្លាំងក្លាថែមទៀត និងគ្រប់ជ្រុងជ្រោយ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជាត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ Park Byeong-seug យ៉ាងកក់ក្តៅជាទីបំផុត។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង។ សម្តេចអគ្គមហាពញាចក្រី បានលើកឡើងថា សាធារណរដ្ឋកូរ៉េបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល កសិកម្ម និងអភិវឌ្ឍន៍ជនបទជាដើម។ ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្នើសុំ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ដឹកនាំមន្ត្រីក្រោមឱវាទអមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ ចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

(ខេត្តកណ្តាល)៖ព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក និងមន្រ្តីក្រោមឱវាទពាក់ព័ន្ធ អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងពិធីចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៦៥០គ្រួសារ រស់នៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវន្ត ហៅវត្ត គល់ទទឹង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកឧកញ៉ា ដួង ឆាយ និងភរិយា ព្រមទាំងសហការី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ៕