ព័ត៌មានជាតិ

លោកឧកញ៉ា ឫទ្ធី រស្មី និង លោកឧកញ៉ា រស់ ឌីណែត ប្រគល់ រថយន្តសារ៉ែន២គ្រឿង និងអង្ករចំនួន២តោន ជូនមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ និង អាវុធហត្ថខណ្ឌសែនសុខ

(រាជធានីភ្នំពេញ)៖រថយន្តសារ៉ែន២គ្រឿង និងអង្ករចំនួន២តោន ដែលជាអំណោយឧបត្ថម្ភរបស់ លោកឧកញ៉ា ឫទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K99 Group និង លោកឧកញ៉ា រស់ ឌីណែត ត្រូវបានប្រគល់ជូន មូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរគឺ អាវុធហត្ថខណ្ឌព្រែកព្នៅ និង អាវុធហត្ថខណ្ឌសែនសុខ ដើម្បីទុកប្រើប្រាស់ក្នុងអង្គភាព ជាពិសេសរថយន្តសារ៉ែនទាំងពីរគ្រឿង ជាមធ្យោបាយយ៉ាងសំខាន់សម្រាប់ រួមចំណែកលើការងារចុះប្រតិបត្តិការពារសន្តិសុខសុវត្ថិភាពជូនដល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជា ការបង្រ្កាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ ពិធីនេះប្រព្រឹត្តទៅនៅមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី០៤ ខែសីហា ឆ្នាំ២០២០។ ក្នុងឱកាសនោះ លោកមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំងពីរ ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ លោកឧញ៉ាទាំងពីរ ដែលមានទឹកចិត្តស្រលាញ់គាំទ្រអាវុធហត្ថ និងចូលរួមឧបត្ថម្ភ ដូចខាងលើនេះ៕

ព័ត៌មានជាតិ

ផ្ទះពលរដ្ឋ២២គ្រួសារ ក្នុងឃុំថ្មស ទទួលរងការខូចខាតជាបន្តបន្ទាប់ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់

(ខេត្តកោះកុង)៖ឧបទ្ទវហេតុខ្យល់កន្ត្រាក់បានវាយប្រហារផ្ទះសម្បែងពលរដ្ឋចំនួន២២គ្រួសារ ក្នុងភូមិស្រែថ្មី និងភូមិស្រែត្រាវ ឃុំថ្មស ស្រុកបុទុសាគរ អោយទទួលរងការខូចខាតជាបន្តបន្ទាប់។ ហេតុការគ្រោះធម្មជាតិខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ។ បើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ បានចាត់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបុទុមសាគរ ចុះផ្តល់អំណោយបឋមដើម្បីជួយសម្រួលដល់បងប្អូនដែលបានជួបបញ្ហាគ្រោះធម្មជាតិខាងលើមួយគ្រា។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់បន្ថែមថា ក្នុងចំណោមគ្រួសររងគ្រោះទាំង២២គ្រួសារនោះ មាន១គ្រួសារក្នុងភូមិស្រែថ្មីបានទទួលរងការខូចខាតផ្ទះសម្បែងទាំងស្រុងតែម្តង តែបើទោះជាយ៉ាងនេះ ហេតុការនេះមិនបណ្តាលអោយមានបងប្អូនពលរដ្ឋណាម្នាក់រងរបួស ឬស្លាប់នោះឡើយ៕

ព័ត៌មានជាតិ

នាំទុក្ខមែន បុរស០២នាក់ដែលរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវបានអាជ្ញាធរនាំខ្លួនមកវិញហើយ

(ខេត្តព្រៃវែង)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅវេលាម៉ោង២៣:០០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ លោកទួន សុគន្ថា នាយករងរដ្ឋបាលសាលាខេត្តព្រៃវែងបានបញ្ជាក់ថាអ្នកធ្វើចត្តាឡីស័ក០២នាក់ដែលរត់គេចខ្លួននោះបានរកឃើញវិញហើយ ហើយក៏បាននាំមកកន្លែងចត្តាឡីស័កវិញរួចហើយនាយប់ថ្ងៃដដែល។ លោកបន្តថាអ្នកទាំង២នាក់នេះមាន៖ ១•ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ ២•ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ ពួកគេទាំងពីរនាក់បានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងព្រៃវែង នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ពេលកំពុងមេឃរៀបភ្លៀងនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ហើយខ្ញុំបានដឹងថា បាត់ខ្លួនពេលក្រុមការងារយកបាយឲ្យពួកគាត់ហូបដែលមានគ្នាសរុប១៩នាក់ដោយអ្នកទាំងពីរ បានប្រាប់គ្នាគាត់ថាចេញដើរលេងក្រៅបន្តិច។ ប្រភពខាងលើអោយដឹងទៀតថាក្រោយពេលដឹងរឿងភ្លាម ក្រុមការងារបានទាក់ទង ប៉ូលិស ស្រុកស៊ីធរកណ្តាល ប៉ុស្តិ៍រដ្ឋបាល ទៅចាំនៅផ្ទះ ក៍ឃើញ ពីរនាក់ទៅផ្ទះមែន រួចនាំពួកគាត់មកវិញ។ លោកបន្ថែមថា អ្នកទាំងពីរនាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយពួកគេមន្ដ្រីសុខាភិបាល បានយកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ គឺនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៦ ខែសីហាខាងមុខ […]

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ ប្រមូលសំរាម និងកាត់សំយ៉ាបផ្ទះ

(ភ្នំពេញ)៖នៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៧:០០ នាទី ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម៖ ១/.បន្តចុះរៀបចំសណ្តាប់ធ្នាប់ កាត់សំយ៉ាប និងរុះរើតុ កៅអី ផើងផ្កា ការសាងសង់រឹងមាំ […]

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ Video Conference ស្តីពីការងារអនុវត្ត តួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងទិសដៅការងារ ខែសីហា

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញបានចូលរួមប្រជុំស្តីពីការងារអនុវត្ត តួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងទិសដៅការងារ ខែសីហា ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថ តាមរយៈ Video Conference។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានចូលរួមពី នាយរងសេនាធិការដ្ឋាន នាយ នាយរងការិយាល័យ ជាច្រើនរូបទៀត។ សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conterence របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង ជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យជំនាញ និង លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ផងដែរ៕

ព័ត៌មានជាតិ

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​សហការជាមួយកម្លាំងខេត្តព័ទ្ធចាប់ឃាតករសម្លាប់មិត្តភក្តិខ្លួននៅស្រុកកូនមុំ

(ខេត្តរតនគិរី)៖តាមសេចក្តីរាយការណ៍បានឲ្យដឹងថាសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចុះប្រតិបត្តិការចាប់ខ្លួនឃាតករសម្លាប់មិត្តភក្តិខ្លួនឯងបានហើយ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។ ក្រោយទទួលបានបទបញ្ជានេះ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ កម្លាំងនគរបាលខេត្តរតនគិរី, ត្បូងឃ្មុំ និងកម្លាំងនគរបាលខេត្ដក្រចេះ តាំងពីថ្ងៃកើតហេតុ រហូតចាប់ខ្លួនបានជនដៃដល់នៅចំណុចជាំភឹង ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ជនដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ សេត លី បានសារភាពថា ជនរងគ្រោះទាំងពីរនាក់ (បងថ្លៃ ប្អូនថ្លៃ) ដែលខ្លួនចាក់សម្លាក់ មានម្នាក់ជាសាហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន ហើយនៅថ្ងៃកើតហេតុ ខ្លួនបានឃើញប្រពន្ធ និងជនរងគ្រោះកំពុងដេកជាមួយគ្នា។ ជនរងគ្រោះទី១៖ឈ្មោះ បាក់ ណាន […]