ព័ត៌មានជាតិ

ជនបង្កដែលបេីករថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងធ្វេីការឃាត់ខ្លួន

(ភ្នំពេញ)៖កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទីយប់ នៅចំណុច ផ្លូវ ១៧៣ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ ពាក់ផ្លាក លេខភ្នំពេញ 2BH-8494 ជាមួយ ម៉ូតូម៉ាក Honda C125 ពណ៍ខ្មៅ ពាក់ផ្លាក លេខ កណ្តាល 1AI-3848 ។

រថយន្ត Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣ ទិសដៅពីជេីងទៅត្បូង ដល់កន្លែងកេីតបានបុកម៉ូតូពីក្រោយ រួចបេីកថយកិនបន្ថែមទៀត បណ្តាលឲ្យអ្នកបេីកម៉ូតូ ស្លាប់នៅកន្លែងកេីត ហេតុ និង អ្នករួមដំណេីរម៉ូតូ របួសធ្ងន់។

អ្នកបេីកបររថយន្តបង្កមានឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ (ឃាត់ខ្លូនបណ្តោះអាសន្ន ) ស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ភាភីម៉ូតូជាជនរងគ្រោះបេីកបរដោយឈ្មោះ ខុន តុង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្លូវបេតុង ភូមិ០១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (ស្លាប់) និងអ្នករួមដំណេីរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ( របួសធ្ងន់ )។

សមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកកំពុងតែរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *