ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខ្សាច់ទន្លាចាប់ខ្លួនបុរសម្នាក់តាមដីការបស់សាលាដំបូងខេត្តកណ្តាល

(ខេត្តកណ្តាល)៖សមត្ថកិច្ចនគរបាលស្រុកស្អាងបានបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាប ការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល ហេតុការណ៍នេះបានកើតឡើងថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៩និង៤០នាទី នៅចំណុចភូមិ កណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។
នៅពេលបើកកិច្ចប្រតិបត្តិនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លា សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ធ្វើការចាប់ខ្លួនឈ្មោះ យឿន វឿន ហៅ រដ្ឋ ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិ កណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។
ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលបានកើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដោយអនុវត្តតាមដីកាលេខ ៤៤៦ ដក.ប.ចខ/២០ ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ របស់លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល។
បច្ចុប្បន្នជនត្រូវចោទបានបញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *