ព័ត៌មានជាតិ

នាល្ងាចថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងភរិយា បានដឹកនាំលោក លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក/ក្រុង លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥ លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ រួមទាំងមន្រ្តីក្រោមឱវាទ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងនិមន្តធម្មកថិកសម្តែងធម្មទេសនា ក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តប្រជុំនទី (ក្រពើហា) ស្ថិតក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

 

Leave a Reply

Your email address will not be published. Required fields are marked *