ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់ពាក៎ព័ន្ធលួចកាត់ខ្សែ.ក ក្មេង នៅផ្សារតាខ្មៅចាស់

(ខេត្តកណ្តាល)៖ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួនបន្ទាប់ពីកាត់ខ្សែ.ក ក្មេង ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី នៅផ្សារតាខ្មៅចាស់ នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ(កុមារា)អាយុជាង១ឆ្នាំ មានឪពុកឈ្មោះ ម៉ុល វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកជនសង្ស័យឈ្មោះ សុខ ស្រីនាង ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិសំបុកចាបសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១-ខ្សែកធ្វើពីធាតុពណ៍ទងដែងប្រវែង៣៥សង់ទីម៉ែត្រចំនួន០១ខ្សែ(របស់ជនរងគ្រោះ)។
២-កាបូបស្ពាយម៉ាកOVពណ៏ប្រផេះចំនួន០១។
៣-ប្រាក់រៀលចំនួន៣០០០០រៀល។
សមត្ថកិច្ចនគរបាលឲ្យដឹងថានៅវេលាកើតហេតុខាងលើ ជនសង្ស័យឈ្មោះ សុខ ស្រីនាង ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិសំបុកចាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បានជិះកង់បីជាមួយនិងឈ្មោះ រចនា ហៅស្មី ភេទស្រី អាយុ១៤ឆ្នាំ មកផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។បន្ទាប់មកបាននាំគ្នាធ្វើសកម្មភាពកាត់ខ្សែ.ក ក្មេង នៅក្នុងផ្សារតាខ្មៅចាស់ ក្រោយមកត្រូវបានម្តាយក្មេងឃើញទាន់ក៏ចាប់ខ្លួនយកមកប្រគល់ជូនសម្ថកិច្ចតែម្តង។
ក្រោយសាកសួរជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែ.កកូនក្មេងនៅចំណុចផ្សារតាខ្មៅចាស់ប្រាកដមែន និង ធ្លាប់ធ្វើសកម្មភាព២ដងរួចមកហើយទាំងលើកនេះ គឺលើកទី១លួចកាត់ខ្សែកកូនក្មេងនៅផ្សារថ្នល់ទទឹងស្រុកអង្គស្នួល និងលើកទី២លើកនេះនៅផ្សារតាខ្មៅចាស់ ហើយក៏ត្រូវម្ចាស់គេទាន់ចាប់ខ្លួនអោយសមត្ថកិច្ចតែម្តង។
ជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *