ព័ត៌មានជាតិ

អង្គកឋិនទានសាមគ្គី បានដង្ហែចូលមកកាន់វត្តទួលសុវណ្ណារាម(ហៅវត្តទួលសង្កែ)

(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ហោ ណាំហុង និងលោកជំទាវ លោកជំទាវ អានី សុខអាន ព្រមទាំងក្រុមគ្រួសារ លោក លោកស្រីជាថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល មន្រ្តីរាជការ និងពិទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរអង្គកឋិនទានចូលមកកាន់វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។
អង្គកឋិនទានសាមគ្គី ដែលរៀបចំនាពេលនេះ ក្នុងគោលបំណងនាំយកនូវបច្ច័យ ស្បង់ជីវ័រ វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្ត វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ដើមី្បប្រមូលបច្ច័យកសាងសមទ្ធិផលនានានៅក្នុងវត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *