ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ អមដំណើរ​អភិបាលខេត្ត​ ចូលរួម​ចែក​អំណោយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​កណ្តាលស្ទឹង​

(ខេត្ត​កណ្តាល​)៖​ នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២០​ លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ អមដំណើរ​ឯកឧត្តម​ គង់​ សោ​ភ័​ណ្ឌ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ អញ្ជើញ​ចូលរួម​ពិធី​ចុះ​សួរសុខទុក្ខ​ និង​ចែក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ ចំនួន​០៤​ឃុំ​ ក្នុងស្រុក​កណ្តាលស្ទឹង​ ស្មើនឹង​ចំនួន​ ៩១២​គ្រួសារ​ រួម​មាន​ ៖
១-​ឃុំ​អន្លង់​រមៀត​ ចំនួន​ ១៣០​គ្រួសារ​
២-​ឃុំ​បារគូ​ ចំនួន​ ១៨០​គ្រួសារ​
៣-​ឃុំ​ជើង​កើប​ ចំនួន​ ២៩៨​គ្រួសារ​
៤-​ឃុំ​ក​ណ្តោ​ក​ ចំនួន​ ៣០៤​គ្រួសារ​
​ពិធី​ចែក​អំណោយ​នេះ​ ប្រារព្ធ​ធ្វើ​នៅ​ភូមិ​បុ​ណ្ណា​ ឃុំ​ព្រះពុទ្ធ​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកណ្តាល៕

Leave a Reply

Your email address will not be published. Required fields are marked *