ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថខេត្តចុះបង្ក្រាបបទល្មើសព្រៃឈើបានឃាត់ខ្លួនមនុស្ស០៤នាក់និងវត្ថតាងប្រគល់ទៅឲ្យជំនាញចាត់ការបន្ត

(ខេត្តរតនគិរី)៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ទោ ចាន់ សារិន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើកាលពីវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ នៅត្រង់ចំណុចភូមិតាំងម្លូរ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនោះក៏បានជួបប្រទះឃើញម៉ូតូកែច្នៃចំនួន៥គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត និងបាន ឃាត់ខ្លួនជនសង្ស័យជាម្ចាស់ម៉ូតូប្រុស/ស្រីចំនួន៤នាក់ រួមទាំងបទល្មើសព្រៃឈើមួយចំនួនទៀត ប៉ុន្តែឈើទាំងនេះ សមត្ថកិច្ចមិនទាន់បានធ្វើការវាស់វែងនៅឡើយដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងឈើត្រូវបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ។

គួរកត់សម្គាល់ថា គេបានឃើញកម្លាំងអាវុធហត្ថខេត្តនិងកម្លាំងអាវុធហត្ថមូលដ្ឋានចុះបង្ក្រាបដូចមេឃរលឹមឲ្យតែមានបទល្មើសនៅកន្លែងនិងមុខកម្លាំងអាវុធហត្ថចុះបង្ក្រាប ប៉ុន្តែមិនដែលឃើញមានជំនាញរដ្ឋបាលព្រៃឈើចុះទៅបង្ក្រាបបានម្តងណាឡើយ។ មានតែអាវុធហត្ថចុះទៅបង្ក្រាបនិងរឹបអូសយកមកប្រគល់ឲ្យតែប៉ុណ្ណេះ ដោយខ្លួនជាមន្ត្រីជំនាញបង្ក្រាបធនធានធម្មជាតិព្រៃឈើ បែជាប្រគល់តួនាទីទៅឲ្យអាវុធហត្ថជាអ្នកបង្ក្រាបទៅវិញ ហើយដេកយ៉ាងរំភើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *