ព័ត៌មានជាតិ

សមត្ថកិច្ចបង្គ្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនចំនួន១៥កញ្ចប់តូច.ធំ

(ខេត្តកណ្តាល)៖ នគរបាលប៉ុស្តិ៍ដីឥដ្ឋបង្គ្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់ហេតុការណ៍នេះកើតបានឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នាវេលាម៉ោង១០.៥០នាទី នៅត្រង់ចំណុច ភូមិពពាលខែ ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមលោក ជឿន សារំ នាយប៉ុស្តិ៍នគរបាលដីឥដ្ឋបានប្រាប់សារព័ត៌មាន”ជីវិតកូនខ្មែរ”ថាជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ យ៉ត ចំណា ហៅឌុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពពាលខែ ឃំុដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖
១-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក (ICE) ចំនួន១៥កញ្ចប់ធំ០១កញ្ចប់ តូច១៤កញ្ចប់
២-ម៉ូតូ០១គ្រឿងម៉ាក SUZUKI.Smash ពណ៍ខ្មៅមានតែគ្រោងឆ្អឹងពាក់ផ្លាកលេខកំពង់ធំ 1A.9519
៣-អំពូលភ្លើង០១ពណ៍ស
៤-ដែកកេះចំនួន០២នឹងសម្ភារះប្រើប្រាស់ វុិចខ្ចប់មួយចំនួន។

លោកនាយប៉ុស្តិ៍បានបន្តថានៅមុនពេលកើតហេតុដោយទទួលព័ត៌មានពីប្រជាពលរដ្ឋមកប្រាប់ថាមានសកម្មភាពចែកចាយថ្នាំញៀននៅចំណុចរោងចាំចំការមួយកន្លែងស្ថិតនៅក្នុងភូមិពពាលខែ ឃំុដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល ក្រោយពីទទួលព័ត៌មានបានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបានចុះដល់ចំណុចកើតហេតុបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពវេចខ្ចប់ថ្នាំញៀននៅក្នុងរោងចាំចំការតែម្នាក់ឯងពេលនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមហ្នឹងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសាកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនចំនួន១៥កញ្ចប់ (ធំ០១កញ្ចប់ តូច១៤កញ្ចប់) នេះគឺជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីគេមិនស្គាស់ឈ្មោះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរនិងរស់នៅភូមិឃុំជាមួយគ្នា។តម្លៃ២កញ្ចប់ធំ១៧០០០០៛(ដប់ប្រាំពីរមុឺនរៀល)ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗលក់បន្តក្នុង០១កញ្ចប់តំលៃ៣.០០០០៛(បីមុឺនរៀល)ខណ:ពេលកំពុងវេចខ្ចប់ត្រូវសមត្តកិច្ចឃាត់ខ្លួន។

បន្ទាប់ពីសួរនាំរួចជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ចូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តនិតិវិធី។
#ជីវិតកូនខ្មែរ#

Leave a Reply

Your email address will not be published. Required fields are marked *