ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញបើកកិច្ចប្រជុំស្តីពីវិមានការបង្ក្រាប ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន

(ភ្នំពេញ)៖នៅរសៀលថ្ងៃអង្គារ ១០កើត ខែអាសាឌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤,៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីវិធានការបង្រ្កាប ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោកឧត្តមសេនីយ៍ទោ ហ៊ួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ និង លោកស្រី ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរងខណ្ឌ លោក អធិការ-អធិការរងនគរបាលខណ្ឌ លោក នាយក-នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ចៅសង្កាត់ទាំង១១ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និង មន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *