ព័ត៌មានជាតិ

ក្រុមប្រឹក្សាខណ្ឌដូនពេញបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣

(ភ្នំពេញ)៖ថ្ងៃអង្គារ ១០ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទី ក្រុមប្រឹក្សាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី១៣ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ លោក គណៈនាយករដ្ឋបាលខណ្ឌ លោកស្រីអធិការរងនគរបាលខណ្ឌ លោក មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក ប្រធានការិយាល័យទាំង១១ លោក លោកស្រីចៅសង្កាត់ទាំង១១ និងលោក លោកស្រីប្រធានទីរួមផ្សារទាំង៣ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័ត លើរបៀបវារៈរួមមាន៖
១-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ លើកទី១២ អាណត្តិទី៣ ។
២-ពិនិត្យ និងអនុម័តរបាយការណ៍ របស់រដ្ឋបាលខណ្ឌ ប្រចាំខែមិថុនា ឆ្នាំ២០២០ ។
៣-ពិនិត្យ និងអនុម័តរបាយការណ៍ របស់រដ្ឋបាលខណ្ឌ ប្រចាំឆមាសទី១ ឆ្នាំ២០២០ ។
៤-ពិនិត្យ បទបញ្ជាផ្ទៃក្នុង របស់មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា រដ្ឋបានខណ្ឌដូនពេញ ។
៥-ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រី តាមរយៈយន្តការច្រកចេញចូលតែមួយ ។
៦-ពិនិត្យ និងអនុម័តប្រតិទិនកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ឆ្នាំ២០២១ ។
៧-ពិនិត្យ និងអនុម័តប្រតិទិនវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០២០ ។
៨-ការងារផ្សេងៗ៖
-បន្តវិធានការបង្ការ និង ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩(Covid-19)។
-ការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យក្នុងមូលដ្ឋាន និងកិច្ចការសំខាន់ៗមួយចំនួនទៀតផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *