ព័ត៌មានជាតិ

លោក សុខ ពេញវុធ និងលោក នួន សំណាវុធ ធ្វើការសាកល្បងប្រើប្រាស់ម៉ាស៊ីន បូមធូលី ស្លឹកឈើ និងសម្រាម

(ភ្នំពេញ)៖ដោយទទួលបានកាអនុញ្ញាតពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាច ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក នួន សំណាវុធ អភិបាលរដ្ឋករស័្វយតគ្រប់គ្រងសំរាមនិងកាកសំណល់រឹង រាជធានីភំ្នពេញ បានធ្វើការសាកល្បងប្រើប្រាស់ម៉ាស៊ីនបូមធូលី ស្លឹកឈើ និង សំរាម ចំនួន០២គ្រឿង ដែលជាអំណោយរបស់ទីក្រុងណាននីង ប្រទេសចិន ជាទីក្រុងចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបូមសំអាតនៅតាមបណ្ដាល សួនច្បារមាត់ទន្លេ នានានៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។

សូមបញ្ជាក់ថា៖ម៉ាស៊ីនបូមធូលី ស្លឹកឈើ និង សំរាមនេះ ប្រើប្រាស់អាគុយមិនប៉ះពាល់បរិស្ថាន ហើយអាចបូមសំអាតបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោងឬស្មើនឹង១ហិកតាកន្លះក្នុង១ម៉ោង ជាអំណោយរបស់ទីក្រុងណាននីងប្រទេសចិនដែលបានបញ្ជូនមកឲ្យរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងណាននីងផ្តល់បរិក្ខារពេទ្យមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កាលពីប៉ុន្មានខែកន្លងមកនេះ។

ការសាកល្បងប្រើប្រាស់ម៉ាស៊ីនបូមធូលី ស្លឹកឈើ និង សំរាម ជាលើកទីមួយនៅលើសួនច្បារមាត់ទន្លេ ចាប់ពីមុខផ្សារចាស់រហូតដល់មុខវត្តឧណ្ណាលោម ហើយជាក់ស្តែងឃើញថាម៉ាស៊ីនទាំងពីរនេះពិតជាមានគុណភាពដែលអាចបូមធូលីបានស្អាត និងមិនធ្វើអោយធូលីហុយផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *