ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់​ក្នុងចំណោមបក្ខពួក៣នាក់ដែលកាត់សោចូលហាងគេទាំងយប់

(ភ្នំពេញ​)៖​ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនឯ២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល​ ខណៈដែលផ្លោះរបងចូលក្នុងហាង​ និងកាត់សោចូលបំរ៉ុងលួចទ្រព្យសម្បត្តិ​ តែត្រូវបានម្ចាស់ហាងដឹងទាន់​ បានខលហៅបងប្អូននិងសមត្ថកិច្ចមកព័ទ្ធដេញចាប់បានម្នាក់រហូតដលលមុខព្រះវិហាចាមបឹងកក។
ហេតុភ្ញាក់ផ្អេីលទាំងយប់នេះ​ បានកេីតឡេីងនៅវេលាម៉ោង​ ១.២៥នាទីយប់ឈានចូលថ្ងៃទី០១ខែកក្កដាឆ្នាំ២0២០​ ត្រង់ចំណុចទីតាំងហាងយីហោ(ថាយជី)​ ផ្លូវ៨៤កែង៧៥​ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ​។
តាមប្រភពពីបុរសម្នាក់ដែលធ្វេីការក្នុងហាងនោះបានប្រាប់អោយដឹងថា​ កន្លងទៅហាងនេះត្រូវបានក្រុមជនសង្ស័យចូលគាស់ទ្វាយកទូរទស្ស៍​ កុំព្យួទ័រនិងសម្ភារជាច្រេីនទៀត​ ដែលគាត់មិនចាំអស់​ ក្រោយបានញឹកពេក​ ទេីបថៅកែរហាងបានដាក់កំលាំងចាំឃ្លាំមេីល​ លុះមកដល់ថ្ងៃកេីតហេតុខាងលេីវេលាម៉ោង១.០០នាទី​យប់ក៍លេចមុខជនសង្ស័យមួយក្រុមមានគ្នា៣នាក់ធ្វេីសកម្មភាពដោយទុកម្នាក់ចាំមេីលផ្លូវខាងក្រៅ​ ហេីយពីនាក់ទៀតចូលក្នុងហាង​ ឃេីញដូចនេះ​ ក៍ខលទូរស័ព្ទហៅបងប្អូននិងរាយការណ៍ទៅសមត្ថកិច្ចមកព័ទ្ធចាប់​ គ្រាន់តែលឺសំលេងឡាននិងម៉ូតមកជនសង្ស័យដែលមេីលផ្លូវបានដាក់មេប្រូចបាត់​ ចំណែក២នាក់ខាងក្នុងបានផ្លោះរបងចេញតែត្រូវបងប្អូនម្ចាស់ហាងដេញរហូតដល់មុខវិហាចាបបឹងកក​ ទេីបចាប់បានម្នាក់​ មានឈ្មោះ​ គង់​ ចាន់ស្រស់​ យកមកកន្លែងកេីតហេតុខាងលេីវិញ​ អតីតអ្នកបេីកទូកទេសចរណ៍​ បច្ចុប្បន្នមុខរបរមិនពិតប្រាកដ។
សម្ភារៈក្នុងខ្លួនជនសង្ស័យ​ ដែលសម្ថកិច្ចដកហូត​ មានកាបូបស្ពាយ១​ និងកូនសោរចំនួន៤និងសោរខ្សៀលេខ៨១​ ដែកកាប់កាត់លួស១​ ដែលអូរតូគ្រប់មុខ១​ ផ្លាស២​ និងទូរស័ព្ទដៃ១គ្រឿង។
ក្រោយពេលកេីតហេតុសមត្ថកិច្ចប៉ុស្តិស្រះចក​ ដឹកនាំដោយលោក​ សៀន​ សុខហេង​ នាយរងប៉ុស្តិ៍ទទួលផ្នែកព្រហ្មទ័ណ្ឌ​ បាននាំខ្លួនជនសង្ស័យមប៉ុស្តិ៍​ ដេីម្បីសួរនាំ​ និងកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្ត។

Leave a Reply

Your email address will not be published. Required fields are marked *