ព័ត៌មានជាតិ

បោះជួយម៉ូតូលឿនជ្រុលទៅបុករថយន្តខ្ទាតចូលក្រោមរថយន្តមួយគ្រឿងទៀតស្លាប់ម្នាក់រងរបួសធ្ងន់នៅផ្លូវ វិមានឈ្នះ ឈ្នះ

(ភ្នំពេញ)៖យុវជនម្នាក់បាក់(ក)ស្លាប់ភ្លាមៗគួរឲ្យអាណោចអាធ័មនិងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរបន្ទាប់ពីជិះមួយគ្រឿងបោះពួយយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមិនចាំម៉ាកពីក្រោយពេញទំហឹងបណ្ដាលឲ្យផ្លោងប្រមាណជាងដប់ម៉ែត្រចូលរថយន្តលុចសីសមួយគ្រឿងទៀត។
ហេតុការណ៍ដ៍រន្ធត់នេះ​បានកេីតឡេីងកាលវេលាម៉ោង១៤និង២៥នាទីរសៀល ត្រូវនិងថ្ងៃអង្គារិទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះចំនុចក្លឹបវាយកូនហ្គោលក្នុងសង្កាត់សំរោងក្រោមខណ្ឌពោធិ៏សែនជ័យ។សពយុវជនមានឈ្មោះ ពុត ឃី ភេទប្រុសអាយុ២០ឆ្នាំ មុខរបចាក់លូស្នាក់នៅបឹងតាមោកខណ្ឌព្រែព្នៅមានស្រុកកំនើតភូមិថ្មីឃុំចំបក់ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូឌ្រីមសង់០១៦ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1 FV9071 ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿនខណៈមកដល់ចំនុចកើតហេតុខាងលើជ្រុលទៅបុករថយន្តពីក្រោយមិនចាំម៉ាកហើយរថយន្តនោះក៌បន្តដំណើរទៅបាត់ចំនែកម៉ូតូខ្ទាតនៅមុខរថយន្តលុចសីសRX300ពណ៌ស្កពាក់ស្លលេខភ្នំពេញ2A 9358 កំពុងធ្វើដំណើរចេញពីក្លឹបវាយកូនគោលពីជើងត្បូងមិនទាន់បានបើកឡើងផ្លូវវិមានឈ្នះឈ្នះផងយុវជនម្នាក់នោះបាក់(ក)ស្លាប់នៅក្រោមរថយន្តគួរឲ្យរន្ធត់និងម្នាក់ទៀតរងរបួសបែកក្បាលធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទាក់ទងជំនាញមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។

Leave a Reply

Your email address will not be published. Required fields are marked *