ព័ត៌មានជាតិ

គណ:បញ្ជាការឯកភាពខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ

(ភ្នំពេញ)៖នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៧:០០ នាទី ដោយមានការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួមមាន លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម៖
១/-ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមាន មហាវិថីព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី ព្រះនរោត្តម ព្រះសីហនុ ព្រះសុរាម្រិត ព្រះសុធារស ព្រះស៊ីសុវត្ថិ ផ្លូវជាតិលេខ៥ ១០២ ១០៨ ១០៦ ១៤៨ ១៥៤ ជាលទ្ធផល៖
-បានស្ទួចរថយន្តចតឥតសណ្តាប់ធ្នាប់ចំនួន ០១គ្រឿងយកទៅរក្សាទុកនៅធិការដ្ឋាននគរបាលខណ្ឌ និងចាក់សោររថយន្តទុកនៅនឹងកន្លែងចំនួន ០១គ្រឿង
-ចាប់រទេះលក់ដូរឥតសណ្តាប់ធ្នាប់ចំនួន០៧រទេះ និងម៉ូតូចំនួន០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ
២/-ចុះប្រមូលសំរាមសេសសល់និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៥១ ៦១ វេទិកាជាប់ព្រះអង្គដងកើ។

Leave a Reply

Your email address will not be published. Required fields are marked *