ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

សូមបងប្អូនបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អជានិច្ច​ ជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុងប្រយុុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។ ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បេីយច្រេីនស្ទេីរអស់ហេីយក្តី​ ហេីយមកទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ​ ក៏សូមបងប្អូនប្រជាលរដ្ឋត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់ដោយប្រេីម៉ាស​ ទឹកអាល់កុល​ និងជឹលលាងសម្អាតកម្ចាត់មេរោគនិងបាក់តេរី​ផ្សេងៗអោយបានជាប្រចាំ។ ស្របពេលនឹងការបង្កេីនអនាម័យថែរក្សាសុវត្ថិភាពសុខភាពអាយុជីវិត​ សូមបងប្អូនប្រជាពលរដ្ឋ​ ជាពិសេសក្មួយៗយុវជនត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដាច់ខាត​ ព្រោះគ្រោះថ្នាក់ចរាចរណ៍ដែលបានកេីតឡេីងរាល់ថ្ងៃគឺបានសម្លាប់អាយុជីវិតពលរដ្ឋច្រេីនជាងជំងឺឆ្លងកូវីវីដ​១៩​ ទៅទៀត។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ​ និងមានសុវត្ថិភាពក្នុងការធ្វេីដំណេីរនៅគ្រប់ទីកន្លែងទូទាំងប្រទេស​។ អរគុណសន្តិភាព

ព័ត៌មានជាតិ

សមត្ថកិច្ចក្រុងតាខ្មៅបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួន៣នាក់

(ខេត្តកណ្តាល)៖សមត្ថកិច្ចក្រុងតាខ្មៅបង្ក្រាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀនហេតុការណ៍នេះបានកើតឡើងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទីនៅចំណុចផ្ទះជួលជនសង្ស័យភូមិ ទូលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យ០៣នាក់៖ ១•ឈ្មោះពេជ្រ ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ កម្មករសំណង់ បច្ចុប្បន្នៅភូមិព្រែករាំង សង្កាត់កំ ពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។ ២•ឈ្មោះ អន សុរ៉ាវុធ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្ននៅភូមិចាប់យំ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។ ៣• ឈ្មោះសេង ចាន់ធឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រដែក បច្ចុប្បន្ននៅភូមិទួលក្រសាំង សង្កាត់ រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ •ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់។ •ទូរស័ព្ទដៃចំនួន ០៤ គ្រឿង ម៉ាក HUAWEI ពណ៌ទឹកប្រាក់ ម៉ាក CGmfone ពណ៌ស .ម៉ាក […]

ព័ត៌មានជាតិ

សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នចាញ់បោកអ្នកលក់តាមប្រព័ន្ធ Online យីហោ Wholesale Cheap បោកប្រាស់

ជូនដំណឹងពាក់ព័ន្ធ Online យីហោ Wholesale Cheap លក់ផលិតផលបោកប្រាស់(ភូតកុហក់)មានទីតាំងនៅជិតលូ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (លក់របស់មិនដូចកម្មង់) បន្ទាប់ពីយករបស់មកខុស?ខលទៅអត់លើកទូរស័ព្ទសោះ។ (ចង់ដឹងច្បាស់ខលមកលេខខ្ញុំ) ០១៧ ៩៥៩ ១០១ និង ០១៦ ៧១៧ ៧១៩

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ អញ្ជើញចុះជួបសំណេះសំណាល នាំយកថវិកា គ្រឿងឧបភោគ ចែកជូនប្រជាពលរដ្ឋ៩៩គ្រួសារ

(ខេត្តព្រៃវែង)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកញ្ជ្រៀច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រច នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសរនីយ៍ សន្តិបណ្ឌិត នេត សាវឿន ចែកជូនប្រជាពលរដ្ឋចំនួយន ៩៩គ្រួសារ នៅឃុំកញ្ជ្រៀច ស្រុកកញ្ជៀច។ បន្ទាប់ពីលោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកញ្ជ្រៀច មានមតិស្វាគមន៍រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជូនដល់បងប្អូនប្រជាពលរដ្ឋនៅឃុំកញ្រ្ជៀចទាំងអស់ និងសូមអោយប្រជាពលរដ្ឋទាំងអស់ចេះថែរក្សាសុខភាព និងមានអនាម័យខ្ពស់ ព្រោះបច្ចុប្បន្នជំងឺកូវីដ-១៩ បាននឹងកំពុងយាយីនៅលើសកលលោក ហើយកម្ពុជាយើងក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ និងក៏មានអ្នកជាសះស្បើយជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង […]

ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកលើកដែកធ្វើការបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក០៤នាក់

(ខេត្តកណ្តាល)៖ថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២០វេលាម៉ោង២០និង៣៥នាទី សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀន ចំណុចផ្ទះឈ្មោះឡន ប៊ុនលីក្នុងភូមិ ក្បាលជ្រោយឃុំ កំពង់ភ្នំស្រុកលេីកដែក ខេត្តកណ្តាល។ ជនសង្ស័យ០៤នាក់៖ ១/ឈ្មោះឡន ប៊ុនលី ភេទប្រុសអាយុ៣៨ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឃំុ កើតហេតុខាងលើ(មានសារធាតុញៀនក្នុងទឹកនោម) ឃាត់ខ្លួន ។ ២/ឈ្មោះពេជ្រសុខគឺ ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិ៤ឃំុ ភូមិព្រែកខ្សយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង(មានសារធាតុញៀនក្នុងទឹកនោម) ឃាត់ខ្លួន ។ ៣/.ឈ្មោះបានដា ភេទប្រុសអាយុឆ្នាំ ជនជាតិខ្មែរមុខរបរ លក់គ្រឿងញៀន មានទីលំនៅភូមិ.ឃុំ កើតហេតុខាងលើ គេចខ្លួន។ ៤/.ឈ្មោះទូចវណ្ណី (តុញ)ភេទប្រុស អាយុឆ្នាំជនជាតិខ្មែរ មុខរបរមនពិតមានទីលំនៅភូមិ.ឃុំ កើតហេតុខាងលើ(គេចខ្លួន) វត្ថុតាងចាប់យក៖ ១•ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន១កញ្ចប់តូច ២•ម៉ូតូ០១គ្រឿង ម៉ាកSMASH REVOក្រហមខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J.3255 ៣•ទូរសព្ទ័ដៃ០៣ គ្រឿង ៤•លុយខ្មែរចំនួន ៣០.០០០៛(បីម៉ឺនរៀលគត់) ៥•ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បើតាមសមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំបានល្បាតតាមផ្លូវលំក្នុងភូមិ […]

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកស្អាង

(ខេត្តកណ្តាល)៖នៅថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនហេតុការណ៍នេះបានកើតឡើងនៅចំណុចដីចំការបន្លែស្ថិតភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ តាមសមត្ថកិច្ចឲ្យដឹងថាជនសង្ស័យមានឈ្មោះភឿន ធឿន ហៅ (ងន ហេង) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ កណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវិធី។

ព័ត៌មានជាតិ

អាសូរណាស់ទៅឆក់កណ្ដុរបែរជាឆក់ខ្លួនឯងបណ្តាលអោយស្លាប់ក្បែរចម្ការពោតនៅស្រុកកោះធំ

(ខេត្តកណ្តាល)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុគួរអោយអាណោចអាធ័មដោយសារទៅឆក់កណ្តុរបែរជាឆក់ខ្លួនឯងហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចដីចំការពោតរបស់ជនរងគ្រោះស្ថិតក្នុងភូមិកោះទៀវ(ក)ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ សមត្ថកិច្ចអោយដឹងថាសពជនរងគ្រោឈ្មោះ ពត សយ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករ មានទីលំនៅៗភូមិឃុំកើតហេតុ។ វត្ថុតាងប្រមូលបាន៖អាគុយ១០០អំពែរ១គ្រឿង ពណ៌ស ម៉ាក Panasoca ដុំអាងវ៉ិចទ័រ១គ្រឿង ខ្សែលួស សម្រាប់រាយឆក់កណ្តុរប្រវែង៣០០ម៉ែត្រ។ តាមការបំភ្លឺរបស់ឈ្មោះ សយ សិត ភេទប្រុស អាយុ ២៥ឆ្នាំ ត្រូវជាកូនជនរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា ឪពុករបស់ខ្លួនជារៀងរាល់ថ្ងៃ ពេលល្ងាចតែងតែមករៀបចំឆក់កណ្ដុរ នៅដីចម្ការពោតរបស់ខ្លួនជារៀងរាល់ថ្ងៃ។លុះនៅល្ងាចថ្ងៃទី៣០ ខែមេសាឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៩និង០០នាទី គាត់បានចេញពីផ្ទះម្នាក់ឯង ជិះម៉ូតូ ដើម្បីទៅឆក់កណ្តុរនៅដីចំការពោត ដើម្បីកុំអោយសត្វកណ្តុរស៊ីពោត ដោយសំរាកពេលយប់នៅរោងចាំចំការ។លុះព្រឹកឡើងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដោយខ្លួន មិនទាន់ឃើញឪពុកត្រឡប់មកផ្ទះវិញ ខ្លួនក៏បានចេញពីផ្ទះមកដីចំការពោត តាមរកមើលឪពុកលុះមកដល់រោងចាំចំការ មិនឃើញឪពុក ឃើញតែអាគុយនឹងដុំឆក់ចាប់ជាប់ចរន្តភ្លើង ។ពេលនោះខ្លួនក៏ផ្តាច់ចរន្តភ្លើងហើយដើមរកឪពុកជុំវិញដីចំការក៏ប្រទះឃើញឪពុកដួល ដោយដៃជាប់នឹងខ្សែលួសឆក់កណ្តុរ ឃើញដូចនេះខ្លួនក៏ចាប់លើកមើលឪពុកតែគាត់បានស្លាប់បាត់ទៅហើយ ពេលនោះខ្លួនក៏បានទូរស័ព្ឌប្រាប់បង ប្អូន នឹងរាយការជូនអាជ្ញារធមានសមត្ថកិច្ច។ […]

ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនធ្វើការរឹបអូសបាន១៤ម៉ឹនគ្រាប់

(ភ្នំពេញ)៖សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាបបទល្មើសកែច្នៃ ជួញដូរគ្រឿងញៀន និងរឹបអូសថ្នាំញៀន ១៤ម៉ឹនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយ​អនុវត្តន៍​តាម​បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។ បញ្ជាដឹកនាំដោយផ្ទាល់របស់ឯកឧត្ដម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្ដម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤:៤០នាទី ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កម្លាំងជំនាញ”ក១១” របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរ និងមានការសំរបសំរួលពីលោកព្រះរាជអជ្ញារង សាយ ណូរ៉ា។ បង្ក្រាបករណីកែឆ្នៃ​នឹង​ជួញដូរគ្រឿងញៀនយ៉ាងសកម្មមួយកន្លែង៖ ១•ឃាត់មនុស្ស២នាក់(ស្រី១និងបុរស១នាក់) – ឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន(ហុងកុង) កាន់លិខិតឆ្លង ដែនលេខ KJ06288571 […]