ព័ត៌មានជាតិ

ក្រុមការងារមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឧបត្ថម្ភដល់សមាជិកជួបគ្រោះថ្នាក់ចរាចរណ៍ ក្រោយចេញពីបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ

(ភ្នំពេញ)៖នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកមេបញ្ជាការ អាវុធហត្ថខណ្ឌដង្កោ បានចាត់ក្រុមការងារ ដឹកនាំដោយលោកវរសេនីយត្រី សៀ ប៊ុនថាត មេបញ្ជាការរងខណ្ឌ បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី យក់ ពិសិដ្ឋ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រោយចេញពីបំពេញបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ី។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង០៨:៤៥នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចមុខធនាគារ ABA ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,៧០០,០០០រៀល, អង្ករ៥០គីឡូក្រាម, ទឹកសុទ្ធ០២កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕

ព័ត៌មានជាតិ

នាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ជូនមន្ត្រីនគរបាលជានារីចំនួន០២នាក់

(ភ្នំពេញ)៖ដោយទទួលបានការណែនាំពីសំណាក់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី លោកស្រី ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ​ ប្រធានក្រុមការងារយេនឌ័រ សហការជាមួយអង្គភាពសាមុី(ការិយាល័យប្រឆាំងគ្រឿងញៀន​ និងការិយាល័យសេុីបអង្កេត​និងអនុវត្តនីតិវិធី)តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានចុះសួសុខទុក្ខមន្ត្រីនគរបាលជានារីចំនួន២នាក់​ ក្រុមការងារបាននាំយកនូវថវិកា​ និងសម្ភារ:ផ្តល់ជូនលោកស្រីអនុសេនីយ៍ឯក​ អៀរ ឧស្សាហ៍​ នាយរងផ្នែកការិយាល័យប្រឆាំងគ្រឿង​ និង​លោកស្រីអនុសេនីយ៍ឯក​ ហេង ហ៊ាប មន្ត្រីិការិយាល័យសើុបអង្កេត​ និងអនុវត្តិនីតិវិធី​ សម្រាលមាតុភាពដោយវះកាត់នៅមន្ទីសម្ភពសោភា​ ស្ទឹងមានជ័យ​ បច្ចុប្បន្នសម្រាកលំហែមាតុភាពនៅផ្ទះ​។ លោកស្រីអនុសេនីយ៍ឯក អៀរ ឧស្សាហ៍​ និងលោកស្រីអនុសេនីយ៍ឯក​ ហេង ហ៊ាប​ ក៏បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តមស្នងការ​ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទជាពិសេសនៅពេលដែលមន្ត្រីនគរបាលមានជម្ងឺ​ ឯកឧត្តមតែងយកចិត្តទុក្ខដាក់គ្រប់ពេល៕

ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ និង ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

(ខេត្តកណ្តាល)៖ព្រឹកថ្ងៃច័ន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខនិងចុះចែកអំណោយ ជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៥០០គ្រួសារ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការនិមន្តចូលរួមពីព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តគល់ទទឹង និងព្រះសង្ឃគ្រប់ព្រះអង្គ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកឧកញ៉ា ឌួង ឆាយ និងភរិយា ព្រមទាំងក្រុមការងារនិងសប្បុរសជន៕

ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួនយុវជនម្នាក់បន្ទាប់ពីចាប់រំលោភសេពសន្ធវ:អនីតិជនក្នុងបន្ទប់ទឹកបានសម្រេច

(ខេត្តកណ្តាល)៖យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួន ហេតុការណ៍នេះបានកើតឡើងថ្ងៃអាទិត្យ ២កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ដែលបានរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនិងអាយុជនរងគ្រោះកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៨និង០០នាទី ក្នុងបន្ទប់ទឹកផ្ទះជួល ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ថន ម៉ារ៉ាឌី ភេទស្រី អាយុ១០ឆ្នាំ (ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១០)ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ចំណែកម្តាយបង្កើតឈ្មោះ ធុង នីម អាយុ៣៥ឆ្នាំ មុខរបរលក់បន្លែ និងឪពុកបង្កើតឈ្មោះ ថន វុធ អាយុ៣៨ឆ្នាំ មុខរបរនេសាទត្រី។ ជនសង្ស័យឈ្មោះ ហាន រ៉េត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅបន្ទប់ជួលភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ […]

ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាលចាប់ខ្លួនបុរសម្នាក់តាមដីការបស់សាលាដំបូងខេត្តកណ្តាល

(ខេត្តកណ្តាល)៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប្រទាល បើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាប ការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល ហេតុការណ៍នេះបានកើតឡើង ថ្ងៃច័ន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨និង២០នាទី នៅចំណុចភូមិ ឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ នៅពេលបើកប្រតិបត្តិការនោះកម្លាំងប៉ុស្តិ៍នគរបាលស្វាយប្រទាល សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ធ្វើការចាប់ខ្លួនឈ្មោះ អ៊ូ តាំងជាវ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ពីបទ៖ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកើតហេតុកាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិ ឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ អនុវត្តន៍តាមដីកាលេខ ៦៩៨ ដគ.ប.ចខ/២០ ចុះថ្ងៃទី […]

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងសកម្មភាពបម្រើពលរដ្ឋរងគ្រោះដោយទឹកជំនន់គ្រប់រូបភាព!

(រាជធានីភ្នំពេញ)នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០នេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម ជាមួយនឹងយុវជនកាកបាទក្រហមនិងកម្លាំងបញ្ជាការដ្ឋានកងអង្គរ័ក្ស ក្នុងការលើកដាក់លីសែងនិងរៀបចំ អំណោយ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះព្រោះទឹកជំនន់ ចំនួន៣,៣៨៤គ្រួសារ ដែលជម្លៀសខ្លួនមក កាន់ទីទួលសុវត្ថិភាព ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចែកដោយផ្ទាល់ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៉ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១), ថវិកា ៥ម៉ឺនរៀល និង អំណោយរបស់កាកបាទក្រហមកម្ពុជាបន្ថែមក្នុងមួយគ្រួសារៗ នូវ មី១កេស, ត្រីខ១យួ (១០កំប៉ុង), […]

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ អមដំណើរ​អភិបាលខេត្ត​ ចូលរួម​ចែក​អំណោយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​កណ្តាលស្ទឹង​

(ខេត្ត​កណ្តាល​)៖​ នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២០​ លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ អមដំណើរ​ឯកឧត្តម​ គង់​ សោ​ភ័​ណ្ឌ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ អញ្ជើញ​ចូលរួម​ពិធី​ចុះ​សួរសុខទុក្ខ​ និង​ចែក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ ចំនួន​០៤​ឃុំ​ ក្នុងស្រុក​កណ្តាលស្ទឹង​ ស្មើនឹង​ចំនួន​ ៩១២​គ្រួសារ​ រួម​មាន​ ៖ ១-​ឃុំ​អន្លង់​រមៀត​ ចំនួន​ ១៣០​គ្រួសារ​ ២-​ឃុំ​បារគូ​ ចំនួន​ ១៨០​គ្រួសារ​ ៣-​ឃុំ​ជើង​កើប​ ចំនួន​ ២៩៨​គ្រួសារ​ ៤-​ឃុំ​ក​ណ្តោ​ក​ ចំនួន​ ៣០៤​គ្រួសារ​ ​ពិធី​ចែក​អំណោយ​នេះ​ ប្រារព្ធ​ធ្វើ​នៅ​ភូមិ​បុ​ណ្ណា​ ឃុំ​ព្រះពុទ្ធ​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកណ្តាល៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ឧបត្ថម្ភមី Reeva និងភេសជ្ជ:RED ANTដល់មន្ត្រីក្រោមឱវាទ

(ខេត្តកណ្តាល)៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឧបត្ថម្ភ មីរីវ៉ា និងភេសជ្ជ RED ANT ជូនលោក លោកស្រីស្នងការរង ចំនួន២៦រូប និងការិយាល័យទាំងអស់ចំនួន៣១ ក្នុងនោះលោកស្នងការរង ក្នុង១រូប ទទួលបានមី ចំនួន២កេស ទឹកសុទ្ធ២កេស ចំណែកក្នុង១ការិយាល័យ ទទួលបានមីចំនួន៥កេស និងភេសជ្ជ ចំនួន២កេស៕

ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត ស៊ាង ប៊ុន​លាង និង​លោកជំទាវ ហ៊ុន ប៊ុនធឿន​ នាំយកអំណោយ ជួយពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង

(បន្ទាយមានជ័យ) ៖ ​ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សា​ផ្ទាល់​ស​ម្តេ​ចតេជោ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ព្រមទាំងលោកជំទាវ ហ៊ុន ប៊ុនធឿន​ ​ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាននាំយកអំណោយមកជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងដែលបាននិងកំពុងធ្វើឲ្យមានការផលប៉ះពាល់ដល់ពលរដ្ឋរស់នៅស្រុកមង្គលបុរីជាង៣០០គ្រួសារ។ សកម្មភាពមនុស្សធម៌នេះបានធ្វើឡើងនៅថ្ងៃ១៨ ខែតុលា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីក្រុមមន្ត្រីនៃលេខាធិការដ្ឋានគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីហែរហមជាច្រើននាក់ផ្សេងទៀតផងដែរ។ នៅក្នុងពិធីប្រគល់អំណោយមនុស្សធម៌នេះឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានមានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋពីតម្លៃនៃសន្តិភាព ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា តស៊ូប្រឹងប្រែងយកជីវិតទៅប្ដូរដើម្បីសុខសន្តិភាព មានការអភិវឌ្ឍន៍ ការរីកចំរើន តាំងពីបាតដៃទទេរហូតដល់មានបានដូចសព្វថ្ងៃនេះ។បានរំដោះប្រជាជនពីរបបអាវខ្មៅ ដែលបានធ្វើបាបប្រជាពលរដ្ឋ ប៉ុន្តែចាប់តាំងពីការដឹកនាំរបស់គណបក្សប្រជាជនមក កម្ពុជាយើងឃើញមានការផ្លាស់ប្ដូរមុខមាត់យ៉ាងធំធេង ពីប្រទេសក្រីក្រ ឥលូវប្រែក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ ប្រជាជនមានជីវភាពធូរធារកាន់តែច្រើនឡើងៗ ។ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានមានប្រសាសន៍ផងដែរថា”ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា”ដែលតែងតែគិតគូរយកចិត្តទុកដាក់ជួយសង្រ្គោះប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយមិនប្រកាន់ពូជសាសន៍និន្នាការនយោបាយ ឬកាន់សាសនាអ្វីឡើយ ពោលគឺជួយគ្រប់ប្រជាពលរដ្ឋទាំងអស់ដែលរងគ្រោះទោះនៅទីណាក៌ដោយ។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការក្រសួងមហាផ្ទៃក៌បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំចាញ់បោកកលល្បិចរបស់ក្រុមមនុសបក្សប្រឆាំង ហើយសូមកុំចាញ់បោកគេដែលគេតែងតែបង្កការញុះញង់ក្នុងទិសដៅបង្កអសន្តិសុខ និងនាំទៅរកការវិនាសអន្តរាយ ខណៈដែលមានតែគណបក្សប្រជាជនកម្ពុជា ដែលយល់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋនិងតែងតែជួយដល់ពលរដ្ឋជានិច្ចមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។បានផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋដែលកំពុងរងគ្រោះសូមរក្សាអនាម័យឲ្យបានល្អដោយត្រូវអនុវត្តន៍តាមវិធានការកូវីដ-១៩របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដ្បិតរាជរដ្ឋាបាលកម្ពុជា […]

ព័ត៌មានជាតិ

អង្គកឋិនទានសាមគ្គី បានដង្ហែចូលមកកាន់វត្តទួលសុវណ្ណារាម(ហៅវត្តទួលសង្កែ)

(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាមួយ ឯកឧត្តម ហោ ណាំហុង និងលោកជំទាវ លោកជំទាវ អានី សុខអាន ព្រមទាំងក្រុមគ្រួសារ លោក លោកស្រីជាថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល មន្រ្តីរាជការ និងពិទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរអង្គកឋិនទានចូលមកកាន់វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ អង្គកឋិនទានសាមគ្គី ដែលរៀបចំនាពេលនេះ ក្នុងគោលបំណងនាំយកនូវបច្ច័យ ស្បង់ជីវ័រ វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្ត វត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ដើមី្បប្រមូលបច្ច័យកសាងសមទ្ធិផលនានានៅក្នុងវត្ត៕